ភ្នាក់ងារសុខុមាលភាពស្រ្តី និងការអប់រំ
កម្មវិធីប្រកួតប្រជែងផ្នែកនារីទីក្រុងណុនសាន
តាមរយៈព្រឹត្តិការណ៍មួយនេះយើងមានបំណងចង់ បញ្ជាក់ពីតួនាទីស្រ្តីក្នុងសង្គម និងលើកកម្ពស់ឲ្យមានការចូលរួមពីស្ត្រី នៅក្នុងគ្រប់ស្រទាប់វណ្ណៈ លើបញ្ហាសង្គម
- ពេលប្រារព្ធ : 1ឆ្នាំ ម្តង(ខែ7)
- ចំនួនអ្នកចូលរួម : 600នាក់
- ទីតាំង : សម្រេចពេលក្រោយ
- អត្តន័យ : តួនាទីស្រ្តីគំរូ, ការលើកទឹកចិត្ត ដល់គ្រួសារគំរូ, ការលើកទឹកចិត្តដល់គ្រួសារដែលមានទុក្ខលំបាក, ការប្រកួតកីឡារួមចិត្តតែមូយ ។ល។
សាកលវិទ្យាល័យស្ត្រី ជុងណាំ
គោលនយោបាយលើកកម្ពស់
ផ្តល់ចំណេះដឹងនិងព័ត៌មានផ្សេងៗដល់ស្ត្រីដែលរស់នៅក្នុងក្រុង
មាតិកា
- រយៈេពឡ : កំឡុងខែ6 ~ 8 [10សប្តាហ៍, 1សប្តាហ៍ម្តង]
- ទីតាំង : សាលាក្រុងណុនសានបន្ទប់ប្រជំុស្រ្តី
- ចំនួនសមាជិក : 20នាក់
- អត្តន័យ : វិធីប្រាស្រ័យទាក់ទងជាមួយកូនប្រុសស្រី, គុណភាពជីវិតរបស់មនុស្សចាស់, សុខភាព, វប្បធម៌, បរិស្ថាន, សេដ្ឋកិច្ច, ភាពជាអ្នកដឹកនាំ, ទំនាក់ទំនងប្តីប្រពន្ធ, យេនដ័រ, មនុស្សធម៌
ប្រឹក្សាអំពីអំពើហឹង្សាដោយកម្លាំងបាយ និងលើផ្លូវភេទ
អាស័យដ្ឋានរបស់នាយកដ្ឋានប្រឹក្សាអំពីអំពើហឹង្សា YWCA ណុនសាន ៈ 041-736-8297, 8294
គម្រោងអភិវឌ្ឃន៍លើធនធានស្រ្តី
គម្រោងអភិវឌ្ឍន៍លើធនធានស្ត្រីត្រូវបានបង្កើតឡើងសម្រាប់ស្ត្រីគ្រប់ស្រទាប់វណ្ណៈ ដោយមានការបណ្តុះបណ្តាលវិជ្ជាជីវៈនិងគម្រោងគាំទ្រការចាប់ផ្តើមការងារ។ គម្រោងនេះបង្កើតឡើង ដើម្បីគាំទ្រយ៉ាងសកម្មដល់ការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច។
- ជម្រុញឲ្យស្រ្តីមេផ្ទះដែលមានបំណងចង់រកការងារធ្វើ ឲ្យចាប់ផ្តើមរកការងារធ្វើជាថ្មី
- ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ស្រ្តី
- ផ្តល់នូវពត៌មានពីការងារដែលត្រូវនឹងចំណូលចិត្តរបស់បុគ្គលផ្ទាល់ខ្លួន
- ដើម្បីជំរុញការងារស្រ្តីក្នុងវិស័យសេវាសង្គម
- លើកកម្ពស់ការងារដែលមានតម្រូវការប្រចាំថ្ងៃដូចជា ការចំអិនម្ហូប និងកំុព្យូទ័រ , ជំនាញឆុងកាហ្វេ ។ល។
- ភ្ជាប់បណ្តាញអ៊ិនធឺណេតដើម្បីផ្តល់ពត៌មានផ្សេងៗដល់ស្ត្រីដែលរៀបការហើយធ្វើអន្តោប្រវេសន៍មកកូរេ៉
លេខទូរស័ព្ទ☎ 041)736-6244
មណ្ឌលសុខភាពគ្រួសារក្រុងណុនសាន
គោលបំណង
តាមតម្រូវការ និងលក្ខណៈពិសេសរបស់អ្នករស់នៅក្នុងតំបន់ ការផ្តល់នូវសេវាគាំទ្រសុខភាពគ្រួសារនេះ រួមចំណែកក្នុងការពង្រឹងស្ថិរភាពគ្រួសារ និងលើកកម្ពស់ទំនាក់ទំនងគ្រួសារ
តួនាទី
- ផ្តល់សេវាគាំទ្រគ្រួសារទី 1 សម្រាប់សមាជិកគ្រួសារនៅក្នុងសហគមន៍
- អនុវត្ត អំពីជីវភាពគ្រួសារ ការអប់រំ ការប្រឹក្សា និងវប្បធម៌ក្នុងតំបន់
- ផ្តល់សេវាគាំទ្រគ្រួសារតាមរយៈការបង្កើតឲ្យមានទំនាក់ទំនងជាមួយសហគមន៌
- ការស្ទង់មតិគ្រួសារនិងការសាកសួរតម្រូវការរបស់ប្រជាពលរដ្ឋ
- ផ្តល់ព័ត៌មានអំពីជីវិតគ្រួសារសម្រាប់សមាជិកគ្រួសារនៅក្នុងសហគមន៍របស់អ្នក
អត្តន័យ
-
ការប្រឹក្សាអំពីគ្រួសារ
- ប្រឹក្សាអំពីគ្រួសារ រឺប្តីប្រពន្ធ, ប្រឹក្សាមុនរៀបការ និងមុនលែងលះ, ប្រឹក្សាតាមទូរស័ព្ទ, ប្រឹក្សាតាមប្រពន្ធអីុនធ័រណេត, ការផ្តល់ប្រឹក្សាពីគ្រួសារវិបត្តិ, ការប្រឹក្សាជាក្រុម, ប្រឹក្សាពីបញ្ហាផ្លូវចិត្ត
-
ការអប់រំក្នុងគ្រួសារ
- ការអប់រំគ្រួសារតាមវដ្ដជីវិត : សេដ្ឋកិច្ចគ្រួសារ, ការអប់រំចំពោះគ្រួសារដែលមានមនុស្សចាស់, ការអប់រំចំពោះគ្រួសារដែលបម្រុងនឹងមានមនុស្សចាស់
- ការអប់រំពីជីវិតជាឪពុកម្តាយ•ពីជីវិតជាប្តីប្រពន្ធ : ការអប់រំមុនអាពាហ៍ពិពាហ៍, ការអប់រំដល់ប្តីប្រពន្ធថ្មីថ្មោង, ការអប់រំពីជីវិតជាឪពុកម្តាយ
-
វប្បធម៌គ្រួសារ
- ការស្ម័គ្រចិត្តជាលក្ខណៈគ្រួសារ
- ការបង្កើតគម្រោងគ្រួសាររីករាយ : ព្រឹត្តិការណ៍ជាលក្ខណៈគ្រួសារ, យុទ្ធនាការជាក្រុម
- ការជួយគ្នាទៅវិញទៅមកក្នុងគ្រួសារ
- ផ្លូវទៅរកសាលារៀនរបស់ឪពុក
-
ការជួយគ្នាទៅវិញទៅមកក្នុងគ្រួសារ
អាស័យដ្ឋានចុះឈ្មោះ : មជ្ឈមណ្ឌលលើកកម្ពស់សុខភាពផ្លូវចិត្តទីក្រុងណុនសាន☎733-7800~7802
ដំណើរការ សាកលវិទ្យាល័យស្វ័យភាពស្ត្រីទីក្រុងណុនសាន
គោលនយោបាយលើកកម្ពស់
ផ្តល់នូវឱកាសក្នុងការថែទាំសុខភាពស្រី្ត លើកកម្ពស់ និងជម្រុញឲ្យស្ត្រីចូលរួមក្នុងសកម្មភាពសង្គម
មាតិកា
- រយៈពេល : កំឡុងខែ9 ~ 11 [10ដង, 1 សប្តាហ៌ម្តង]
- ទីតាំង : សាកលវិទ្យាល័យ កនយ៉ាងអគារម្យងកុកជុងប៊ូក្វាន់ ជាន់ទី 6
- ចំនួនសមាជិក : 100នាក់
- អត្តន័យ : សេដ្ឋកិច្ច, ពេទ្យ, មនុស្សសាស្រ្ត, បរិស្ថាន, ការអភិវឌ្ឍន៍ខ្លួន។ល។